អំពី PSOD
ចូលទៅកាន់ Email
វីដេអូរ
បណ្តុំរូបភាព
ចំនួនអ្នកទស្សនា
 
ចែករំលែក
 
 
អំពីអង្គការ
 
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ជាអង្គការក្នុងស្រុកមួយនៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ១៩៩៨ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០០០ ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៏សង្គម ដោយធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍បានចុះឈ្មោះ (ចុះបញ្ជី) នៅក្រសួងមហាផ្ទៃទ្បើងវិញ ដើម្បីប្តូរឈ្មោះពីសមាគមភ្នំស្រីដើម្បីអភិវឌ្ឍន៍ទៅជា អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ដើម្បីគោរពតាមច្បាប់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ មានបទពិសោធន៍យូរឆ្នាំ ក្នុងការអនុវត្តសកម្មភាពអភិវឌ្ឍសហគមន៍ចំរុះ និងបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សមភាពយេនឌ័រ សុខភាពបឋម អភិបា លកិច្ចល្អថ្នាក់មូលដ្ឋាន អភិបាលកិច្ចសិទ្ធិកុមារ កិច្ចការពារកុមារ ទឹកស្អាត និងអនាម័យ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ការបន្ស៊ាំសហគមន៍ ទៅនឹងការប្រែប្រួលអាកាសធាតុ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ ការកាត់បន្ថយអំពើជួញដូរមនុស្សការប្រើប្រាស់គ្រឿងញៀន និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។
ទស្សនៈវិស័យ
ប្រទេសកម្ពុជាមានសន្តិភាព  សមធម៌ និង ការអភិវឌ្ឍប្រកបដោយគណនេយ្យភាព។
បេសសកម្ម
សហការជាមួយ អង្គការជាតិ អន្តរជាតិ បណ្តាញនានា និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្នា ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម តាមរយៈការកសាងសមត្ថភាព លើកកម្ពស់សិទិ្ឋកុមារ និងយុវជន គុណភាពសេវាសាធារណៈ អភិបាលកិច្ច សុខភាព ទឹកស្អាត និង អនាម័យ ការគ្រប់គ្រងធនធានធម្មជាតិ ការបន្សំាទៅនឹងការបម្រែម្រួលអាកាសធាតុ  ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរួមទាំងក្រុមបរិយាបន្ន និងការគៀងគរធនធាន។
គោលដៅ
លើកកម្ពស់ជីវភាពរបស់សហគមន៍ឲ្យប្រសើរឡើងតាមរយៈការកសាងសមត្ថភាព ការពង្រឹងភាពជាម្ចាស់ ការផ្តល់សិទ្ធិចូលរួមពេញលេញ និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។
គុណតំលៃ
មានការប្តេជ្ញាចិត្តខ្ពស់ គណនេយ្យភាព សុច្ចរិត កិច្ចសហការ គ្មានការរើសអើង  គំនិតផ្តួចផ្តើម និងឆ្លើយតបនឹងតម្រូការ។ ១.ការប្តេជ្ញាចិត្តខ្ពស់៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ មានឆន្ទៈក្នុងការលះបង់ថាមពល ពេលវេលា និងទេពកោសល្យរបស់ពួកគេដើម្បីឲ្យទទួលបានជោគជ័យក្នុងការបំពេញការងារ។ ២.គណនេយ្យភាព៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ មានការទទួលខុសត្រូវចំពោះសកម្មភាព និងការសម្រេចចិត្ត របស់ខ្លួនចំពោះសហគមន៍ក្រុមគោលដៅ ក៏ដូចជាភ្នាក់ងារផ្តល់មូលនិធិ និងរដ្ឋាភិបាល។ ៣.សុច្ចរិត៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ មានភាពស្មោះត្រង់ តម្លាភាព និងសីលធម៌ល្អ។ ៤.កិច្ចសហការ៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ គោរពនិ ងឲ្យតម្លៃគ្នាទៅវិញទៅមកហើយធ្វើការជាមួយដៃគូដើម្បីពង្រីកបណ្តាញ ដែលមានការទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋ។ ៥.គ្មានការរើសអើង៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ធ្វើការបំរើប្រជាពលរដ្ឋដោយមិនរើសអើងពូជសាសន៏ ពរណ៌សម្បុរ ពិការភាព អ្នកផ្ទុកមេរោគអេដស៏  ក្រុមបរិយាបន្ន ។ល។ ៦.គំនិតផ្តួចផ្តើម៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ អនុវត្តតាមយុទ្ធសាស្រ្ត ឬភារៈកិច្ចទទួលខុសត្រូវដោយមមានគំនិតផ្តួតផ្តើម ដើម្បីឲ្យការអនុវត្តយុទ្ធសាស្រ្ត ឬភារៈកិច្ច មានប្រសិទ្ធភាព។  ៧.ឆ្លើយតបនឹងតម្រូវការ៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ធ្វើការឆ្លើយតបនឹងតម្រូវការ របស់អ្នកទទួលផលនៅក្នុងតំបន់គោលដៅ។ យើងអនុវត្តសកម្មភាពដែលបំពេញនូវតម្រូវការរបស់អ្នកទទួលផល ដែលជាដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងទទួលខុសត្រូវលើការបំពេញការងារ។